ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ដាក់ឱ្យអនុវត្ត​ការកែទម្រង់​ប្រព័ន្ធ​លក់​សំបុត្រ និង​ត្រួតពិនិត្យ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

​ខេត្តសៀមរាប​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​កើត មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ដាក់ឱ្យអនុវត្ត​ការកែទម្រង់​ប្រព័ន្ធ​លក់​សំបុត្រ និង​ត្រួតពិនិត្យ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្រោម​អធិបតីភាព ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​សៀមរាប​។​

​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​និង ជា​សរសរ​ស្តម្ភ​មួយ​ដ៏​សំខាន់ ដែល​ជួយ​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​, បង្កើត​ឱកាស​ការងារ និង លើកស្ទួយ​វប្បធម៌​ជាតិ ។ ទេសចរណ៍ ជា​វិស័យ​មួយ​ដែល​មាន​ការរីកចម្រើន​យ៉ាង​រហ័ស តាមរយៈ​ការចាប់យក​នូវ​បច្ចេកវិទ្យា​ថ្មី ជាពិសេស បច្ចេកវិទ្យា​ឌីជីថល ដែល​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការគ្រប់គ្រង និង ការស្តារ​ឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ។ រាជរដ្ឋាភិបាល​បាន​បង្កើត​គ្រឹះស្ថាន​អង្គរ ដែលជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល នៅ​ថ្ងៃ​ទី ២១ ខែ មករា ឆ្នាំ ២០១៦, ជា​អង្គភាព​ថ្មី​មួយ សម្រាប់​ធ្វើ​ការគ្រប់គ្រង​ការប្រមូល និង ការបង់​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​មាន​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជា​អាណាព្យាបាល​ហិរញ្ញវត្ថុ និង ក្រសួង​ទេសចរណ៍ ជា​អាណា ព្យាបាល​បច្ចេកទេស ។​

 

Leave a Reply

Your email address will not be published. Required fields are marked *