​ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​, អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ដ្រី​បច្ចេកទេស ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ១​ខ្សែ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការងារ​សាងសង់​ផ្លូវ​ចំនួន ០៣​ខ្សែ នៅក្នុង​ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ នា​ថ្ងៃ​អាទិត្យ ៥​កើត ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​, អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ដ្រី​បច្ចេកទេស អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ១​ខ្សែ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការងារ​សាងសង់​ផ្លូវ​ចំនួន ០៣​ខ្សែ នៅក្នុង​ខេត្ត​បាត់ដំបង ដូចខាងក្រោម​៖

– ខ្សែ​ផ្លូវ​ទី​១ ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ប្រវែង ២,៨​គីឡូម៉ែត្រ ចេញពី​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​តា​តុ​ក ឃុំ​មោង ទៅ​ដល់​ភូមិ​បឹង​បី ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី​។ ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ណែនាំ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង ពិនិត្យ​លទ្ធភាព​សាងសង់​ផ្លូវ​នេះ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ ឬ​ផ្លូវ​ក្រាល​បេតុង​នាពេលខាងមុខ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការធ្វើ​ធុរៈកិច្ច​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​
– ខ្សែ​ផ្លូវ​ទី​២ ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ប្រវែង ២២,២​គីឡូម៉ែត្រ ទទឹង​ប្រវែង ៧​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​បឹង​បី ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ទៅ​ដល់​ភូមិ​កាប់​ព្រិច ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ដែល​បាន​ចាប់ផ្ដើម​សាងសង់​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ បច្ចុប្បន្ន​សម្រេចបាន ៣៣ %​។
– ខ្សែ​ផ្លូវ​ទី​៣ ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ប្រវែង ១៤,១០​គីឡូម៉ែត្រ ទទឹង​ប្រវែង ៧​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​កកោះ ឃុំ​កកោះ ទៅ​ដល់​ភូមិ​ប៉ែន ឃុំ​មោង ស្រុក​មោងឫស្សី ដែល​បាន​ចាប់ផ្ដើម​សាងសង់​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បច្ចុប្បន្ន​សម្រេចបាន ៦៧%​។​
– ខ្សែ​ផ្លូវ​ទី​៤ ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ប្រវែង ១៤,១០​គីឡូម៉ែត្រ ទទឹង​ប្រវែង ៧​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​រ៉ា ឃុំ​ធិបតី ទៅ​ដល់​ភូមិ​ស្ពាន ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ដែល​បាន​ចាប់ផ្ដើម​សាងសង់​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បច្ចុប្បន្ន​សម្រេចបាន ៤៣%​។

​ទន្ទឹម​នឹង​ការ​អញ្ជេី​ញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ស្ថាបនានេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជេី​ញ​ពិនិត្យ និង​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ ដោយ​ការស្ថាបនា​ផ្លូវ​ប៉ះពាល់​ប្រឡាយទឹក​ប្រេី​ប្រាស់​របស់​ពួកគាត់​ផង​ដែរ​។​ការងារ​សាងសង់​ផ្លូវ​ទាំង​បី​ខ្សែ​ខាងលើនេះ ស្ថិត​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​កម្ពុជា (RID4CAM) ដែល​ជា​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​, ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW), ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​សហភាព​អឺរ៉ុប (EU/AIF)​។ ក្នុង​ឱកាស​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំង ៣​ខ្សែ នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ណែនាំ​ដល់​ទីប្រឹក្សាបច្ចេកទេស និង​ក្រុមហ៊ុន​ទទួល​ការសាងសង់​ប្រចាំការ​នៅ​ការដ្ឋាន​ផ្ទាល់ យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​គុណភាព​ផ្លូវ​ជាប់ និង​ប្រើប្រាស់​បាន​យូរអង្វែង​៕


 

Leave a Reply

Your email address will not be published. Required fields are marked *