ឧត្តម​អភិស​ន្ដិ​បណ្ឌិត ស សុខា ឆៀង​ចូល​សាលាឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ សាកល្បង​អង្គុយ​កៅអី​អ៊ំ​មេឃុំ បើក​កិច្ច​ពិភាក្សា​

បាត់ដំបង ៖ បន្ទាប់​ពី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ស្វែងយល់​ភាពជាក់ស្ដែង​នៃ​ការបំពេញ​ការងារ​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ពាម​ឯក នា​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​លើ​ក​នេះ បាន​អង្គុយ​លើ​កៅអី​អ៊ំ​មេឃុំ និង​សាកល្បង​ដឹកនាំ​កិច្ចពិភាក្សា​ជា​វិសាមញ្ញ​ជាមួយ​លោក​អ៊ំ​មេឃុំ ជំទប់ និង​ក្រុមប្រឹក្សា​ឃុំ ហើយ​ក៏​រីករាយ​ដែល​នៅ​ក្បែរ​តុ​ប្រជុំ មាន​ជំនួយ​ការឃុំ ចំនួន ២​រូប បាន​ចូលរួម​ស្ដាប់​ពី​កន្លែង​ប្រចាំការ​នៃ​យន្តការ​ច្រកចេញចូល​តែ​មួយ​ឃុំ​។​

​ទោះ​មិន​បាន​ណាត់គ្នា​មុន តែ​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​ហាក់ដូចជា​ប្រទាក់ក្រឡា​គ្នា​។ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ ការគ្រប់គ្រង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការប្រព្រឹត្តទៅ​នៃ​យន្តការ​ច្រកចេញចូល​តែ​មួយ​ឃុំ ការចូលរួម​របស់​ប្រជាពលរដ្ឋ បញ្ហា​ប្រឈម និង​តម្រូវការ​ក្នុង​មូលដ្ឋាន រួមទាំង​សេចក្ដីត្រូវការ​របស់​យុវជន គឺជា​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​បន្ត​ឆៀង​ចូល​សាលាឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​នៅ​ក្បែរ​នោះ​ស្រាប់​

​លើក​នេះ បាន​អង្គុយ​លើ​កៅអី​អ៊ំ​មេឃុំ និង​សាកល្បង​ដឹកនាំ​កិច្ចពិភាក្សា​ជា​វិសាមញ្ញ​ជាមួយ​លោក​អ៊ំ​មេឃុំ ជំទប់ និង​ក្រុមប្រឹក្សា​ឃុំ ហើយ​ក៏​រីករាយ​ដែល​នៅ​ក្បែរ​តុ​ប្រជុំ មាន​ជំនួយ​ការឃុំ ចំនួន ២​រូប បាន​ចូលរួម​ស្ដាប់​ពី​កន្លែង​ប្រចាំការ​នៃ​យន្តការ​ច្រកចេញចូល​តែ​មួយ​ឃុំ​។​

​ទោះ​មិន​បាន​ណាត់គ្នា​មុន តែ​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​ហាក់ដូចជា​ប្រទាក់ក្រឡា​គ្នា​។ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ ការគ្រប់គ្រង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការប្រព្រឹត្តទៅ​នៃ​យន្តការ​ច្រកចេញចូល​តែ​មួយ​ឃុំ ការចូលរួម​របស់​ប្រជាពលរដ្ឋ បញ្ហា​ប្រឈម និង​តម្រូវការ​ក្នុង​មូលដ្ឋាន រួមទាំង​សេចក្ដីត្រូវការ​របស់​យុវជន គឺជា​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​

​មតិយោបល់​របស់​អង្គប្រជុំ​ដែល​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល និង​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ ត្រូវ​បាន​កត់​ទុកជា​ធាតុ​ចូល​សម្រាប់​កិច្ច​ពិភាក្សា​និង​តម្រង់ទិស ក្នុង​សន្និបាត​ក្រសួង​មហាផ្ទៃ​ខាងមុខនេះ​។ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា សូម​លើក​ទឹកចិត្ត​គ្រប់​តួអង្គ​នៃ​ឃុំ​ពាម​ឯក រួម​ទាំង​ឃុំ សង្កាត់​ផ្សេងទៀត ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​មូលដ្ឋាន​ខ្លួន​ប្រកបដោយ​គុណភាព តម្លាភាព និង​គណនេយ្យភាព ផ្ដល់​ភាព​កក់ក្ដៅ និង​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *