ឯកឧត្តម ឈឹម សៅ​គី រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឆាយ ឫទ្ធិ​សែន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ អនុគណៈកម្មការ​រៀប​ចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥

​រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ចន្ទ ១៣​កើត ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅ​គី រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឆាយ ឫទ្ធិ​សែន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ អនុគណៈកម្មការ​រៀប​ចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មការ​រៀបចំ​សន្និបាត ក្នុង​គោលបំណង​កែសម្រួល​ឯកសារ រូបភាព និង​ការចំណាយ​ផ្សេងៗ​ទាក់ទិន​ទៅ​នឹង​ការរៀបចំ​សន្និបាត និង​ដើម្បី​ឱ្យ​ដំណើរការ​សន្និបាត​ប្រព្រឹត្តទៅ​មាន​ភាពរលូន និង​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​

​សូម​បញ្ជាក់​ជូន​ផងដែរ​ថា សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី​២០-២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង​ដែល​មាន​សមាជិក​ចូល​រួន​សរុប ៩៤៥​រូប ក្រោម​អធិបតីភាព ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

 

 

Leave a Reply

Your email address will not be published. Required fields are marked *