អភិបាលខេត្ត​ព្រះសីហនុ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូរ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សម្ព​ព និង​រោគ​ស្ត្រី​មណ្ឌល​សុខភាព ស្រុក​ស្ទឹង​ហាវ ព្រមទាំង​ទស្សន​:​កិច្ច​រោងចក្រ​ផលឹត​សូឡា និង​ដើ​ម Christmas ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​/​ខេត្ត​ព្រះសីហនុ​

(​ខេត្ត​ព្រះសីហនុ​) ៖ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​ដាក់អោយ​ប្រើប្រាស់​នូវ​អគារ​សម្ព​ព និង​រោគ​ស្ត្រី ស្ថិត​នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត​/​ក្រុង ឯកឧត្តម ឧត្តមសេនីយ៍ ប្រធាន​មន្ទីរ និង​អង្គភាព​ចំណុះ​អោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាច្រើនរូប​ទៀត ។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​កាត់​ខ្សែបូរ​ដោយ​ផ្ទាល់​ពី លោក James Lamar Thompson JR នាយក​ក្រុមហ៊ុន កាហ្វ​កូ អ៊ិន​ធើ​ណេ​សិន​ណល ឌី​វេឡុ​ប​មេន (​ខេ​ម​បូឌា​) ខម​ភេ​នី លី​មី​ធី​ត​ដែល​ជា​ម្ចាស់​ជំនួយ​ឧបត្ថម្ហ​ធំ​ក្នុង​ការសាងសង និង​ជួសជុល​អគារ របស់​មណ្ឌល​សុខភាព ស្រុក​ស្ទឹង​ហាវ​នេះ ។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ធ្វេី​ការ​សំណេះសំណាល ក៏ដូចជា​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ និង​កោត​សរសេី​រដល់​ទឹករបស់ លោក James Lamar Thompson ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​សំរាប់​កសាង និង​ជួសជុល​នូវ​អគារ​សុខភាព​មួយ​នេះ ក្នុង​ស្រុក​ស្ទឹង​ហាវ ដែល​ជា​ផ្នែក​មួយ​ជួយ​សំរួល​ដល់​វិស័យ​សុខាភិបាល ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ ឯកឧត្តម​អភិបាល​បន្តទៀតថា​: «​វិស័យ​សុខាភិបាល​គឺ​ដើរតួ​យ៉ាង​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​បី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​វិស័យ​អបរំ និង​កំណែ​ទម្រ​ង​មុខងារសាធារណ​:» ។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត និង​លោក James Lamar Thompson JR ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញេ​ី​ដល់​អ្នកគ្រូ លោក​ពេទ្យ​ទាំងអស់​ក្នុង​មណ្ឌល​សុខភាព ត្រូវ​យកចិត្តទុកដាក់ និង​ថែទាំ​អគារ​អោយបាន​ល្អ ព្រមទាំង​អនាម័យ​បរិស្ថាន​ទាំង​ក្នុង និង​ជុំវិញ​អោយបាន​ស្អាត ជាងនេះទៅទៀត​ត្រូវខិតខំ​ផ្តល់​សេវា និង​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ​អោយបាន​ត្រឹមត្រូវ​.

​ក្នុង​ព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​របស់​សាលាខេត្ត​ព្រះសីហនុ​បន្ត​ដំណេី​រ ទៅ​ទស្សន​:​កិច្ច​ក្រុមហ៊ុន ផលឹត​សូឡា​នៅក្នុង​ស្រុក​ស្ទឹងហាវ ដែល​បាន​កំពុង​សាងសង់​តាំងពី​ចុង​ខែ​៧ ក្នុង​ឆ្នាំ​២០២៤ លេ​ី​ផ្ទៃដី​សរុប ២៤​ហិកតា​. ក្នុងនោះដែរ លោក ឡុង ដែល​ជា​ម្ចាស់​វិនិយោគទុន​ជនជាតិ​ចិន​បាន​ប្រាប់ រោងចក្រ​នេះ​គ្រោង​នឹង​បើក​សម្ភោ​ធន៍​ដាក់អោយ​ដំណើរការ​នូវ​សកម្មភាព​ផលឹត​កម្មនា​ខែឧសភា ឆ្នាំ​២០២៥​ខាង​មុននេះ ជាមួយគ្នា​នេះ​រាល់​ផលឹតផល​សំរេច​គឺ​ក្រុមហ៊ុន​របស់​លោក​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​សំខាន់​មួយ​ចំនួន​លើ​ពិភពលោក​ដូចជា​:​សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ចិន និង វៀតណាម ។​

​បន្ទាប់​ពី​ការ​ទស្សន​:​កិច្ច​ក្រុមហ៊ុន ផលឹត​សូឡាក្នុង​ស្រុក​ស្ទឹង​ហាវ​រួចមក ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​បន្ត​ដំណើ​រ​ទស្សនះកិច្ច​នៅ​ក្រុមហ៊ុនមួយ​ផ្សេងទៀត​ក្នុង​តំបន់​អភិវឌ្ឍន​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ក្រុងព្រះសីហនុ គឺ​ក្រុមហ៊ុន កាហ្វ​កូ អ៊ិន​ធើ​ណេ​សិន​ណល ឌី​វេឡុ​ប​មេន (​ខេ​ម​បូឌា​) ខម​ភេ​នី លី​មី​ធី​ត ដែលជា​ក្រុមហ៊ុន ផលឹត និង​នាំចេញ​នូវ​សំភារ​:​តុបតែង​ដើម Christmas​ដ៏​ធំ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទៃដី​សរុប​៥ ហិកតា ក្រុមហ៊ុន​នេះ​មាន​ម្ចាស់​កម្មសិទ្ធិ​គឺ របស់លោក James Lamar Thompson JR ដែល​ជា​ម្ចាស់​ឧបត្ថម្ហ​ថវិកា​ក្នុង​ការសាងស​ង​អគារ សម្ព​ព និង​រោគ​ស្ត្រី មណ្ឌល​សុខភាព ស្រុក​ស្ទឹង​ហា​រ ខេត្ត​ព្រះសីហនុ ៕

     

 

Leave a Reply

Your email address will not be published. Required fields are marked *