ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឫទ្ធិ​សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ៩ ៨២៥​បណ្ណ ជូន​ប្រជាពលរដ្ឋ​ចំនួន ៤ ១៩៩ គ្រួសារ នៅក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​

​ខេត្ត​កំពង់ឆ្នាំង​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អនុប្រធាន​ទី​១ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ និង​ស្រុក​ទឹកផុស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ៩ ៨២៥​បណ្ណ ជូន​ប្រជាពលរដ្ឋ​ចំនួន ៤ ១៩៩ គ្រួសារ នៅក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។ ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ ឯកឧត្តម តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​, មន្ត្រីរាជការ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៦៥៧​នាក់​។​

​ជា​កិច្ច​ចាប់ផ្ដើម លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្ដីពី លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំ​ង ដោយ​បាន​បញ្ជាក់ថា ការចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ នា​ថ្ងៃនេះ​មាន​ចំនួន ៥​ភូមិ សរុប​ចំនួន ៩ ៨២៥​បណ្ណ ស្មើនឹង ៤ ១៩៩​គ្រួសារ ក្នុងនោះ​មាន ភូមិ​ចំការ​ស្វាយ មាន​ចំនួន ៣ ០៦៩​បណ្ណ ស្មើនឹង ១ ១៨៤​គ្រួសារ​, ភូមិ​ខ្នាច មាន​ចំនួន ២ ០៦៩​បណ្ណ ស្មើនឹង ៨២០​គ្រួសារ​, ភូមិ​វត្ត​សេដ្ឋី មាន​ចំនួន ១ ៤៩៧​បណ្ណ ស្មើនឹង ៨១៥​គ្រួសារ​, ភូមិ​អង្គ្រង មាន​ចំនួន ១ ១៦៤​បណ្ណ ស្មើនឹង ៥៣៣​គ្រួសារ​, និង​ភូមិពា​រាជ្យ មាន​ចំនួន ២ ០២៦​បណ្ណ ស្មើនឹង ៨៤៧​គ្រួសារ​។

​បន្ទាប់មក ឯកឧត្តម ស៊ុន ស៊ុ​វណ្ណា​រិទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​កោតសរសើរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី ដែល​បាន​ប្រឹងប្រែង​ខិតខំ​បំពេញភារកិច្ច ធ្វើឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​ជា​បន្តបន្ទាប់ និង​បាន​សម្ដែង​នូវ​ការអបអរ​សារ​ទរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​នា​ឱកាស​នេះ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ​។​

​បន្ទាប់ពី​បាន​ស្ដាប់​នូវ​របាយការណ៍ និង​ការស្វាគមន៍​រួចមក ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថា អង្គពិធី​ដ៏​អធិកអធម និង​មាន​អត្ថន័យ​នា​ថ្ងៃនេះ ប្រព្រឹត្ត​ឡើង​បាន​ដោយសារ​គុណបំណាច់​នៃ​សុខ​សន្តិភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស ដែល​កើតចេញ​ពី​ពលី​ក​ម្មយ៉ាង​ធំធេង​ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ប្រកបដោយ​មនោសញ្ចេតនា សេចក្តីស្រលាញ់​យ៉ាង​ជ្រាលជ្រៅ សេចក្តី​នឹករឭក និង​ពរ​សព្ទសាធុការ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធានព្រឹទ្ធសភា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ដ្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​នេះ​ផ្ទាល់​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​សម្រេច​បាន​ជា​បន្ដ​បន្ទាប់​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ជាពិសេស ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ការប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ បាន​លឿន និង​មាន​ប្រសិទ្ធភាព​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្ដទៀតថា ការងារ​ចុះបញ្ជី​ដីធ្លី និង​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​ជា​ផ្នែក​មួយ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ដីធ្លី បញ្ចៀស​បាន​នូវ​រាល់​ទំនាស់​ដីធ្លី ទំនាស់​ព្រំដី​, ជា​វត្ថុ​សម្គាល់​កម្មសិទ្ធិ​ករ​ស្របច្បាប់​ពេញលេញ ជូន​អ្នក​កាន់កាប់ និង​អាច​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​, ចូល​រួមចំណែក​ធ្វើឱ្យ​តម្លៃ​ដី​អចលនទ្រព្យ​កើនឡើង​, ជា​ការកំណត់​ប្រភេទ​ដី​, បង្ក​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​រៀបចំ​ដីធ្លី​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ និង​សម្រួល​ដល់​ការធ្វើ​ផែនការ​ប្រើប្រាស់​ដីធ្លី​បាន​សមស្រប​,​និង​ជា​ផ្នែក​មួយ​នៃ​ការផ្តល់សេវា​សាធារណៈ​ផ្ទាល់​ដៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ជំនឿ​ទុកចិត្ត​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​ផ្តល់​អនុសាសន៍​ជូន​ដល់​ក្រុម​ការងារ​បច្ចេកទេស ត្រូវ​បន្ត​ជំរុញ​បញ្ចប់​ការងារ​វាស់វែង​តាម​ផែនការ​ដែល​បានកំណត់ ដើម្បី​ឈាន​ទៅ​រៀបចំ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សម្រេចបាន​ខេត្ត​កំពង់ឆ្នាំង ជា​ខេត្ត​បន្ទាប់ បានបញ្ចប់​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ១០០% ព្រមទាំង​បាន​ផ្ដាំផ្ញើ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បន្ត​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​៖ គ្មាន​សកម្មភាព​លួច ឆក់ ប្លន់​, គ្មាន​ការផលិត ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​, គ្មាន​អំពើ​អណាចារ្យ ការជួយ​ដូរ​មនុស្ស និង​គ្មាន​អំពើហឹង្សា​ក្នុង​គ្រួសារ​, គ្មាន​ក្មេង​ទំនើ​ង និង​

Leave a Reply

Your email address will not be published. Required fields are marked *