អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ ក្នុងនោះ​មាន ភូមិ​គគីរ ភូមិ​ចំណោត​រាម និង​ភូមិ​ពូ​ធឿង នៅ​បរិវេណ​វត្ត​គិរី​សុខា​រាម សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម​.

(​ខេត្ត​ព្រះសីហនុ​): ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី ក្នុង​ពី​ធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ គឺ ភូមិ​គគីរ ភូមិ​ចំណោត​រាម និង​ភូមិ​ពូ​ធឿង ស្ថិន​នៅក្នុង​បរិវេណវ​ត្ត​គិរី​សុខា​រាម សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ ដោយមាន ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក អភិបាល​ក្រុង​កំពង់សោម និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ជា​ច្រេី​ន​រូប​ទៀត​។​

​ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី លោក នួន ប៊ុន​ថុល អភិបាល​ក្រុង​កំពង់សោម បាន​ញ្ជើ​ញ​ឡើង​អាន​របាយការណ៍​សង្ខេប និង ចូលរួម​អបអរសាទរ​ជាមួយ​នឹង​បងប្អូន​ប្រជាព​រដ្ឋ​ដែល​ទទួលបាន​នូវ​បណ្ណ​សម្គាល់​នៅថ្ងៃនេះ ។​

​ដោយឡែក​លោក ចេង ស្រ៊ុ​ង ប្រធាន​មន្ទីរ​រៀបចំ ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​អាន​របាយការណ៍​ស្តី​ពី​ការចែក​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ ដោយ​ក្នុង​នោះ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ក្បាល​ដី​សរុប​មាន​ចំនួន ២,៩១១​ក្បាលដី ។​

​ទី​១- ភូមិ​គគីរ​មាន​ចំនួន ១,០៦៦ ក្បាលដី​
​ទី​២- ភូមិ ចំណោត​រាម​មាន​ចំនួន ៥២២​ក្បាលដី និង​
​ទី​៣- ភូមិ​ពូ​ធឿង​មានចំនួន ១,៣២៣​ក្បាលដី​។​

​លោក​ប្រធាន​មន្ទីរ​ដែនដី​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា​ក្នុង​ចំណោម ២,៩១១ ក្បាលដី គឺមាន ៣​ប្រភេទ​រួមមាន​:

១-​ដី​រដ្ឋ​ចែក​ឱ្យ​ចាប់​តាំងពី​ឆ្នាំ​១៩៧៩​មក គឺ​អាច​យក​មក​ប្រគល់ ជូន​បងប្អូន​ប្រជា ពលរដ្ឋ​បាន នាពេលនេះ មាន​ចំនួន ៧០២​បណ្ណ​។​
២-​ដី​ដែល ទទួលបាន​អំណោយ​ពី​ជីដូន​ជីតា ឬ​ឪពុក ម្តាយ​ចែក​ឱ្យ​ដី​នោះ​គឺ​តម្រូវឱ្យ​បញ្ជូនទៅ​សាខា ពន្ធដារ​ខេត្ត​ប្រថាប់ត្រា​ស្នើ​សូន្យ​ជាមុនសិន ការចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំនួន ៩៥៩​បណ្ណ​។​
៣-​ដី​ទិញ​-​លក់​/​ផ្ទេរ​កម្មសិទ្ធិ តម្រូវឱ្យ​ម្ចាស់​ដើមក​យក​ឯកសា​រនៅមន្ទីរ​ដែនដី​ខេត្ត ដើម្បី​បង់ពន្ធ​ប្រថាប់ត្រា នៅ​សាខា​ពន្ធដារ​ខេត្ត​ជាមុនសិន ក្នុងនោះ​មាន​ចំនួន ១,២៥០​បណ្ណ​។​

​ឆ្លៀត​ក្នុងឨកាស​នោះ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ចូលរួម​សំណេះសំណាល អបអរសាទរ​សាទរ​បងប្អូន​ដែល​បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​ក្បាល់ដី ក៏ដូចជា​ធ្វេី​ការ​ផ្តាំផ្ញេ​ី​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រក្សាទុក​បណ្ណ​នេះ​ទុក​អោយ​បាន​ស្រួលបួល កុំអោយ​រហែក បាត់បង់ និង​មិន​គាំទ្រ​ជាដាច់ខាត​ដល់​បងប្អូន​ដែល​ជា​ម្ចាស់​ក្បាល​ដី​យក​ទៅ​ប្រចាំ ឫ​លក់​ទិញ​ម៉ូតូ​ឡាន ប៉ុន្តែ ឯកឧត្តម អភិបាល​គាំទ្រ​ក្នុងករណី​ដែល​បងប្អូន​ចង់​លក់​ដី ដើម្បី​ផ្លាស់​ជីវភាព​ប្រចាំថ្ងៃ និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ដូចជា​បើកហាង រកស៊ី​ជា​ដើម ។​

​ឯកឧត្តម អភិបាល​ក៏​បាន​បន្ថែមទៀតថា សារ​:​សំខាន់​នៅ​ពេល​ដែល​បងប្អូន​ទទួលបាន​នូវ​បណ្ណ​កម្មសិទ្ធិ​ក្បាលដី គឺ​កាត់​បន្ថយ និង​បញ្ចប់​វិវាទ រឿង​ជល្លោះ​ដីធ្លី​ដែល​ប្រមុខ​រាជរដ្ឋាភិបា​លតាំង​ពី​អាណត្តិ សម្តេច​តេជោ ហ៊ុន សែន រហូត​ដល់​អាណត្តិ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ន​ចង់ឃេ​ី​ញ​ប្រជាជន​រស់នៅ​ប្រកបដោយ​សុខុម​នីយកម្ម​.​រាជរដ្ឋាភិបាល​អាណិត្ត​ទី​៧ ដឹកនាំ​ដោយ​សម្តេច​ធិបតី ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ យកចិត្ត​ទុល​ដាក់​លើ​វិស័យ​សំខាន់ គឺ​មនុស្ស ទឹក​ភ្លើង ដី និង​បច្ចេកវិទ្យា ដោយ​ដាក់​គោលដៅ​សំរេច​អោយបាន​ជា​ប្រទេស​មានចំំណូ​ល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​ខាងមុខ​.

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក៏បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ដែនដី អាជ្ញាធរ ដែនដី ចៅសង្កាត់ មេភូមិ និង​យុវជន​ស្មគ្រ័ចិត្ត​ដែល​បាន​ធ្វេី​ការចុះវាស់វែង និង​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងអស់ រហូត​ដល់​ថ្ងៃ​ចែក​ជូន​ពួកគាត់ ជាពិសេស​អរគុណ​ដល់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់​ដែល​តែងតែ​យកចិត្តទុកដាក់​ជំរុញ​ផែនការ​ធ្វេី​បណ្ណ​ក្បាល​ដី​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ៕

     

Leave a Reply

Your email address will not be published. Required fields are marked *