ឯកឧត្តម ម៉ា​ង ស៊ី​ណេ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១១៤ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និ​ក្មេងស្រី​គ្រប់រូប​»

(​ព្រះសីហនុ​)៖ នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ម៉ា​ង សុ​ី​ណេ​ត អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ និង ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១១៤ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និ​ក្មេងស្រី​គ្រប់រូប​»​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ថ្ងៃនេះ​យើង​បាន​ធ្វើ​ការជួបជុំ​ជាមួយ​ស្ត្រី​ក្នុង​ក្របខណ្ឌ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១១៤ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» នារី​របស់​យើង​មាន​សិទ្ធិ​ក្នុង​ការសម្រេចចិត្ត​ក្នុង​គ្រួសារ សេដ្ឋកិច្ច ការប្រកប​អាជីវកម្ម ពិសេស​ការគ្រប់គ្រង​ក្រុមគ្រួសារ ហើយ​សិទ្ធិ​នេះ​យើង​មាន​រាល់ថ្ងៃ បុរស​ធ្វើ​អ្វី​បាន នារី​ក៏​មាន​សមត្ថភាព​ចាត់ចែង​ការងារ​បាន​ដូចគ្នា សិទ្ធិសេរីភាព​នេះ គឺ​មាន​ភាព​ស្មើ​គ្នា​វា​អា ស្រ័យ​ទៅនឹង​ការ​ឧស្សាហ៍​ព្យាយាម​សិក្សា​រៀនសូត្រ និង​ហាត់ពត់លត់ដំ​ហ្វឹកហ្វឺន​ជំនាញ​រៀងៗ​ខ្លួន នារី​របស់​យើង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សង្គម​សម្រាប់​អាជីព​ការងារ​ជា​មន្ត្រីរាជការ​មានឱកាស​បំរើ​ប្រជាពលរដ្ឋ បំរើ​ជាតិ​មាតុភូមិ ដូច្នេះ​សូម​អនុវត្ត​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​តាម​រយៈ​ការបំរើ​សេវាសាធារណ​ជូន​ដល់​សាធារណជន​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​សុខ​សុវត្ថិភាព យើង​ត្រូវតែ​ខិតខំ​បន្ថែម​ទៀង ព្រោះ​យើង​មាន​ការផ្លាស់ប្តូរ​ទៅ​បាន​បរិបទ នៃ​ការរីកចម្រើន​នៃ​ប្រទេស​ជាតិ សូម​ស្ត្រី​នៅក្នុង​អង្គភាព​រដ្ឋបាល​ខេត្ត​ចូលរួម​អនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​ល្អ​បន្ថែមទៀត រាល់​ការងារ​ត្រូវមាន​លក្ខណៈ​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​តាម​លក្ខណៈ​បច្ចេកទេស​លឿន និង​មាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ត្រូវ​ពិនិត្យ​មើល​ពី​ប្រសិទ្ធភាព​ការងារ​ក្នុង​ការបំរើ​សេវាសាធារណ ពាណិជ្ជកម្ម ទេសចរណ៍ និង​សុវត្ថិភាព​សាធារណ ដើម្បី​រួមចំណែក​ចូលរួម​អភិវឌ្ឍ ព្រោះ​យើង​មាន​ការងារ​ជាច្រើន​ទៀត ដែល​ត្រូវ​រួមគ្នា​លើកកម្ពស់​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​ស្ត្រី​ក្នុងសង្គម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​សុខមាលភាព​សង្គម​ការលើកកម្ពស់​ភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ចំពោះ​ស្រី និង​ក្មេង​ស្រី កម្ពុជា​បាន​នឹង​កំពុង​ទទួល​ភាគ​ផល​ពី​កិច្ច​អភិវឌ្ឍ និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​រួម​ទាំង​សុវត្ថិភាព​កំណើនសេដ្ឋកិច្ច ភាពប្រសើរ​ឡើង​នូវ​សេវាសាធារណ និង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ ប្រកប​ដោយ​សីលធម៌ សមធម៌ និង​បរិ​យាប​ន្ន ដែល​ក្នុងនោះ ស្ត្រី​គឺជា​ស្នូល លើកកម្ពស់​សុខុមាលភាព ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ព្រមទាំង​បាន​ធ្វើ​ជា​គំរូ​ស្ត្រី​វ័យក្មេង​ប្រសព្វ​ក្នុង​ការអប់រំ​ក្មេងស្រី និង​បាន​ដឹកនាំ​សហគមន៍​ទទួលបាន​លទ្ធផល​រីកចម្រើន និង​ភាព​រីករាយ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ជូន​នារី​សាលាខេត្ត នូវ​សំពត់​ផាមួង​១ ក្រណាត់​អាវប៉ាក់​១ និង​ថវិកា ១០​ម៉ឺន​រៀល​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *