អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​វាង​ក្រុមហ៊ុន Peninsula Bay

(​ព្រះសីហនុ​) ៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​វាង​ក្រុមហ៊ុន Peninsula Bay ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមហ៊ុន Intercontinental (IHG) និង​ក្រុមហ៊ុន Luxury Business Group (LBG) នៅ​សណ្ឋាគារ​ស៊ី​ហ៊ូ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន Peninsula Bay ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមហ៊ុន Intercontinental (IHG) និង​ក្រុមហ៊ុន Luxury Business Group (LBG) នៅលើ​ទឹកដី​តំបន់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត​ដែ​ល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា «​តារា​រៈនា​ទិស​និរតី​» និង​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។ ការចុះ​ហត្ថ លេខា​លើ​កិច្ចព្រមព្រៀង​នា​ពេល​នេះ ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​ទទួល​បាន​ភាព​ទាក់ទាញ និង​រីកចម្រើន​ទៅ​មុខជា​លំដាប់ ជា​ពិសេស​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការលើកកម្ពស់​កម្រិតជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ស្រប តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដែល​ជា​មូលដ្ឋានគ្រឹះ​ឈាន​ឆ្តោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អបអរសាទរ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នាពេលនេះ ដែល​ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​ពី​ការជឿជាក់​របស់​អ្នកវិនិយោគទុន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​ថាមពល​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុមហ៊ុន​ទាំង​៣ សហការ​គ្នា​ល្អ​ទទួលបាន​ជោគជ័យ និង​ដំណើរការ​ដោយ​រលូន​ព្រមទាំង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ពី​គ្រប់​ម​ជ្ឈ ដ្ឋា​ន​ជាតិ និង​អន្តរជាតិ​។​

​លោក អេត​ឌី ឈ័រ Eddie Chua នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Peninsula Bay មានប្រសាសន៍​ស្វាគមន៍​ថា ក្រុមហ៊ុន Peninsula Bay បាន​ចាប់​ដៃគូរ​ជាមួយ​ក្រុមហ៊ុន​សណ្ឋាគារ IHG និង​ក្រុមហ៊ុន Luxury Business (LBG) ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ផ្តល់​សេវាកម្ម​បដិសណ្ឋាកិច្ច​កម្រិត​សកល និង​លក់រាយ​ខ្នាត​យក្ស ក្រុមហ៊ុន​បាន​សហការ​គ្នា​បោះ​ទីតាំង ដើម្បី​អភិវឌ្ឍន៍ភាព​ចម្រុះ​ជូន​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​ការលើកកម្ពស់​មុខមាត់​ខេត្ត​ព្រះសីហនុ ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​នៅ​អាស៊ីអាគ្នេយ៍ ដែល​ជា​សញ្ញាណ​បង្ហាញ​ពី​ការ​ងើប​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍ កម្រិតជីវភាព​ក្នុង​តំបន់ និង​ជា​កិត្យានុភាព​របស់​ខេត្ត​ព្រះសីហនុ ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន IHG និង​ក្រុមហ៊ុន LBG បាន​ផ្តល់​ឱ្យ​យើង​ទទួលបាន​នូវ​បទពិសោធន៍​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន នៅក្នុង​ផ្នែក​បដិសណ្ឋារកិច្ច និង​ការ​លក់រាយ ការ​វិវឌ្ឍន៍​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការច្របាច់បញ្ចូលគ្នា​នូវ​ភាព​ប្រណីត ន​វានុ​វត្តិ​ន៍ និង​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​របស់​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ជា​គោលដៅ​ថ្មី​មិន​ធ្លាប់មាន​ក្នុង​ប្រទេស​ដ៏​ទៃ​។ ចក្ខុវិស័យ​សម្រាប់​ការអភិវឌ្ឍន៍​នាពេល​អនាគត Peninsula Bay គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លើ​វិស័យ​សណ្ឋាគារ ការ​លក់រាយ និង​ការកម្សាន្ត​។
​ការអភិវឌ្ឍន៍​នឹង​មាន​មុខងារ​ជា​ច្រើន​ដូចជា​៖ សណ្ឋាគារ​ប្រណិត​ចំនួន​៣ ដោយ​រាប់បញ្ចូល​ទាំង​សណ្ឋាគារ InterContinental ខេត្ត​ព្រះសីហនុ នឹង​ផ្តល់​សេវា​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​ទេសចរណ៍​តាម​កម្រិត​តម្រូវការ​។ មជ្ឈមណ្ឌល​លក់រាយ​ស្តង់ដារ​អន្តរជាតិ ដែល​នាំមក​ជូន​ដោយ​ក្រុមហ៊ុន LBG​។ សួន​ទឹក​កម្សាន្ត និង​អាង​ចិញ្ចឹម​ត្រី​សមុទ្រ​ធំជាងគេ​លើ​ពិភពលោក ដែល​ត្រូវ​បាន​រចនា​ឡើង​ក្រោម​កិច្ចសហការ និង​ភាព​ជា​ដៃគូ​ជាមួយ​អ្នកជំនាញ​ពិភពលោក Pico Play និង ICM ដែលជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ខាង​រចនាបថ វិស្វកម្ម និង​ប្រតិបត្តិការ​ក្នុង​អាង​ចិញ្ចឹម​ត្រី និង​ការកម្សាន្ត​ផ្សេងៗ​។ អាង​ចិញ្ចឹម​ត្រី​សមុទ្រ​ដែល​ជា​គោលដៅ​ប្រជែង​កំណត់ត្រា​ពិភពលោក នឹង​មាន​បង្ហាញ​អំពី​ភាព​អស្ចារ្យ នៃ​ជីវចម្រុះ​សមុទ្រ​របស់​ប្រទេស​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *