អបអរសាទរ​ខួប​១៦១ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៤

ថ្ងៃនេះ គឺជា​ខួប​លើក​ទី​១៦១ នៃ​ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «​រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​។​»​។

​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ជាមួយ​កាកបាទក្រហមកម្ពុជា និង​តែងតែបាន​យាង​ចុះជួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង និង​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជនជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​កាកបាទក្រហមកម្ពុជា នា​ពេលកន្លងមក ដើម្បី​បម្រើ​ដល់​ស្ថាប័ន​មនុស្សធម៌​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *