​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ប្រចាំ​ខែ​ឧសភា​

នា​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ប្រចាំ​ខែ​ឧសភា របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​។​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មេសា និង​លើក​ទិសដៅ​ការងារ​ខែ​ឧសភា ឆ្នាំ​២០២៤ មាន​របៀបរ​វៈ​ចំនួន​១១
១-​មតិ​ដឹកនាំ​កិច្ចប្រជុំ​
២-​របាយការណ៍ ស្តី​ពី​ការដាំ​កូន​ក្ងោក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ការដាំ​ដើម​គគីរ និង​ដើម​ក្រញូង​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​កែវផុស​
៣-​របាយការណ៍ ស្តីពី គម្រោង​ស្តារ​ប្រឡាយ ជើង​ក្អែប​
៤-​របាយការណ៍ ស្តីពី​ស្ថានភាព​ការផ្គត់ផ្គង់​ទឹកស្អាត​
៥-​ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពី​ដំណើរការ​នៃ​ការរៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្តីពី “​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០”
៦-​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​លទ្ធផល​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ដំណើរការ នៃ​ការត្រួតពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន​
៧-​ផ្សព្វផ្សាយ​របាយការណ៍​លទ្ធផល នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រី បុគ្គលិក​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​
៨-​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ១២២២ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៤ របស់​ក្រសួង​មហាផ្ទៃ ស្តី​ពី​ការពង្រឹង​ការគ្រប់គ្រង ការថែរក្សា និង​ការការពារ​ធនធានធម្មជាតិ​នៅតាម​រាជធានី ខេត្ត​
៩-​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ៤៧០ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តី​ពី​របាយការណ៍​បូក​សរុប​សកម្មភាព និង​លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​
១០-​ការចូលរួម​មតិយោបល់​របស់​អង្គប្រជុំ​
១១-​មន្ទីរ អង្គភាព ពិនិត្យ​ការផ្តល់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រីរាជការ​ក្រោម​ឱវាទ​។​

Leave a Reply

Your email address will not be published. Required fields are marked *