ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​វៀតណាម​

​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​បន្ត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​សិក្ខាកាម​មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ចំនួន ២៥៦​នាក់ ដែល​កំពុង​សិក្សា​នៅតាម​បណ្តា​សាលា​ភាគខាងត្បូង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​មហាវិទ្យាល័យ​តម្រួត​ប្រជាជន ស្ថិត​នៅក្នុង​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​ជាមួយគ្នានេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សិក្ខាកាម​ទាំង ២៥៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ៣០០​ដុល្លារ​ផង​ដែរ​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *