អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​)

​រាជធានី​ភ្នំពេញ ៖ បេសកកម្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នា​ថ្ងៃ​សៅរ៍ ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ថ្វីត្បិតតែ ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង FC របស់​កម្ពុជា បាន​ចាញ់​ក្រុម FC Arkadag របស់​តួ​កមេ​នី​ស្ថាន ក៏ដោយ តែ​សម្រាប់​ខ្ញុំ​យល់​ថា កម្ពុជា​បានឈ្នះ​ហើយ ហើយ​ឈ្នះ​ផ្ទួន​ទៀតផង ។​
​ទី​១៖ ឈ្នះ​បាន​ទឹកចិត្ត​មហាជន​ដែល​គាំទ្រ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង FC ពេញទំហឹង​រួមទាំង​ខ្ញុំ​ដែរ​។
​ទី​២៖ កម្ពុជា​ឈ្នះ​បានការ​រី​ចម្រើន​វិស័យ​បាល់ទាត់ ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​រង​ជើងឯក ខណៈ​ជួប​ជាមួយ​ក្រុម​ដែល​មិន​ធ្លាប់​ចាញ់ ក្នុង​លទ្ធផល​ដ៏​តានតឹង​បំផុត ដូច​ប្រសាសន៍​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានលើកឡើង នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៥ ថា ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការប្រកួត AFC CHALLENGE LEAGUE នឹង​កាន់តែ​ជំរុញ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន ប្រកប​ដោយ​សីលធម៌​៕​

Leave a Reply

Your email address will not be published. Required fields are marked *