ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប​៧២ យាង​ចូល ៧៣​ព្រះវស្សា​

​ទូលព្រះបង្គំជាខ្ញុំ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​អំពី ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូមក្រាបបង្គំទូល​ថ្វាយ​នូវ ព្រះ​សព្ទសាធុការពរ បវរ​សួស្ដី សិរី​មង្គល​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​វាងវៃ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​នៅ​ក្នុង​ព្រះ​បរម​រាជ្យសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ភាព​ចម្រុងចម្រើន​សម្បូរ​សប្បាយ ថ្កុំថ្កើន រុងរឿង​ដល់​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​។​

​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ៍​លើ​លោក ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ និង​ព្រះ​បារមី​ទេវតា​ឆ្នាំ​ថ្មី ព្រមទាំង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ សូម​តាម​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រមទាំង​ព្រះរាជវង្សានុវង្ស សូម​ទ្រង់​បាន​ប្រកបដោយ​ពុទ្ធពរ ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា​ភិយ្យោភាព​តរៀង​ទៅ​៕​

Leave a Reply

Your email address will not be published. Required fields are marked *