ពិរុទ្ធជន​ម្នាក់ សម្ងំ​លាក់ខ្លួន​ជួញដូរ​គ្រឿងញៀន​អស់​ច្រើន​ឆ្នាំ ចុង​ក្រោយ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​!

ពិរុទ្ធជន​ឈ្មោះ ប៉ែន រិទ្ធី ហៅ ម៉ូ​វ ហៅ ហ៊ា​យួន ភេទ ប្រុស អាយុ ២៩​ឆ្នាំ ជា​មេ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​មួយរូប ដែល​ត្រូវបាន សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​វិនិច្ឆ័យ​សេចក្តី ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ០៣​ឆ្នាំ (​បី​ឆ្នាំ​) និង ពិន័យ​ជា​ប្រាក់​ចំនួន ៦.០០០.០០០៛ (​ប្រាំមួយ​លាន​រៀល​) ពីបទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅផ្ទះ​លេខ ២៩ បុរី​ពិភពថ្មី ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ ហើយ​កន្លងមក​ជននេះ តែងតែ​មាន​ភាព​ប៉ិនប្រសប់ ក្នុងការ​សម្ងំ​លាក់​ខ្លួន​គេច​ពី​ការ​តាម​ប្រម៉ា​ញ់​របស់​សមត្ថកិច្ច​អស់​ជាច្រើន​ឆ្នាំ រហូតដល់​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន លេខ​៣៧៧ «​ង​» ដ​ច​ន ចុះ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៤ ចេញ​ដោយ​លោក ស សំណាង ចៅក្រម​ជុំនំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចុងក្រោយ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បាន នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៤ ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *