ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នូវ​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២៥ (DRAGON GOLD-2025) ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​រួមគ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌​»

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នូវ​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២៥ (DRAGON GOLD-2025) ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​រួមគ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌​» ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ក្វាង​យុន ឧបការី នាយសេនាធិការ តំបន់​ភូមិ​ភាគខាងត្បូង កងទ័ព​រំដោះប្រជាជន​ចិន ដោយ​មាន​ការចូលរួម​ពី​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន ធ្វើឡើង​នៅ​ឯ​ទីលាន​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

Leave a Reply

Your email address will not be published. Required fields are marked *