​មាន​ជន​ក្លែងបន្លំ បង្កើត​គណនី​ក្លែងក្លាយ (Fake Account) របស់​សម្តេច​តេជោ ហ៊ុន សែន​

នា​ពេល​ថ្មីៗ​នេះ យោង​តាមផេ​ខ​ហ្វេស​ប៊ុក និង​គ្រុប​តេ​ឡេ​ក្រាមរ​បស់​សម្តេច​តេជោ ហ៊ុន សែន មាន​ការជូន​ដំណឹង​អោយ​មានការ​ប្រុងប្រយ័ត្ន​អំពី​ការ​ក្លែងបន្លំ​របស់​ជនខិលខូច​ដោយ​បាន​បង្កើត​គណនី​ក្លែងក្លាយ (Fake Account) របស់​របស់​ថ្នាក់ដឹកនាំ ដើម្បី​ផ្ញើ​សារ ឬ​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​អាក្រក់​ផ្សេងៗ​។ ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖

​សូម​បងប្អូន សាធារណៈ ជន​ទាំងអស់​មេត្តា​ជ្រាបថា មាន​ជនអនាមិក​បាន​បន្ត​ក្លែងបន្លំ​ដោយ​បង្កើត គណនី​ក្លែងក្លាយ (Fake Account) និង​បាន​ផ្ញើ​សារ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ផ្សេងៗ​។

​អាស្រ័យហេតុនេះ សូម​សាធារណ​ជន មេត្តា​ជ្រាប និង​ប្រុងប្រយ័ត្ន​ចំពោះ​ជន​បោកប្រាស់ ដែល​តែង​បាន​បង្កើត​គណនី ឬ ផេ​កក្លែង​ក្លាយ​ជា​បន្តបន្ទាប់ ដោយ​យក​ឈ្មោះ និង​រូបភាព​ថ្នាក់ដឹកនាំ ដើម្បី​ផ្ញើ​សារ ឬ​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​អាក្រក់​ផ្សេងៗ​។

​ចំពោះ​ជន​ដែល​បាន​បង្កើត​គណនី និង ទំព័រ​ក្លែងបន្លំ​ជា​ថ្នាក់ដឹកនាំ​សូម​ផ្អាក​សកម្មភាព​ជា​បន្ទាន់​។

​សូមបញ្ជាក់​ថា គណនី និង ទំព័រ​ផ្លូវការ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន គឺ​មានឈ្មោះ និង​តំណ Link ខាងក្រោម​
១/ Facebook Account ផ្ទាល់​: Hun Sen (https://www.facebook.com/hunsenpm)
២/ Facebook Page : Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) មាន​សញ្ញា​ធិ​ក ពណ៌​ខៀវ​នៅ​ពីក្រោយ​ឈ្មោះ​ពេញ និង មាន 14M followers
៣)Telegram : Samdech Hun Sen of Cambodia (https://t.me/spmhunsen)
៤/ TikTok: Samdech Hun Sen (@hunsenofcambodia)
៥/ Instagram: Samdech Hun Sen of Cambodia (https://www.instagram.com/hunsencambodia)
៦/ Twitter: Hun Sen (@hunsencambodia)
៧/ YouTube: Samdech Hun Sen of Cambodia (https://youtube.com/@hunsencambodia)

Leave a Reply

Your email address will not be published. Required fields are marked *