រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤

​ខេត្ត​កំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​រៀបចំ​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ។​

​ក្នុង​ពិធី​បើក​សន្និបាត​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំង សមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត ។​

​សូម​ជម្រាប​ផងដែរ​ថា អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​មួយ​ថ្ងៃ​ពេញ ហើយ​នឹង​រៀបចំ​ពិធី​បិទ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​។​

​នៅ​ក្នុង​អង្គសន្និបាត​នេះ​ផង​ដែរ ក៏​មាន​ការធ្វើ​បទ​បង្ហាញ បទ​អន្តរាគមន៍ ពី​បណ្តា​មន្ទីរ អង្គភាព ក្នុង​ខេត្ត ដែល​ផ្តោត​សំខាន់​លើ​ការងារ​អនុវត្ត​កន្លងមក ការផ្តល់សេវា បញ្ហា​ប្រឈម​នានា ដំណោះស្រាយ និង​ការងារ​ដែល​ត្រូវ​អនុវត្ត​បន្ត​ផងដែរ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *