ចោរ​ឆក់​ម្នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

​កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​ផ្ទាល់​មាត់​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​រងគ្រោះ នៅ​ចំណុច ភូមិ​ចំរើន​ផល​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។ ភ្លាមៗ​នោះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ បាន​ចុះ​ដល់​ទី​កន្លែង​កើតហេតុ និង​ដោយ​បាន​សហការ​ល្អ​ពី​ប្រជាពលរដ្ឋ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ មានឈ្មោះ ចាន់ ឧត្តម ហៅ​ក្រៅ រិទ្ធ ភេទ​ប្រុស អាយុ​២៥ យក​មក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​មតិ​វិធី​។​

​ក្រោយពេល​ស្ដាប់​ចម្លើយ​ជនសង្ស័យ ចាន់ ឧត្តម បាន​សារភាព​ថា ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ដេត (​រត់គេចខ្លួន​) ពិតជា​បាន​ធ្វើ​សកម្មភាព ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​ជនរងគ្រោះ​តែ​មិនបាន​សម្រេច នៅ​ចំណុច​ខាងលើ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​
​ច្បាប់ ចំណែកឯ​បក្ខ​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕​

Leave a Reply

Your email address will not be published. Required fields are marked *