ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មូស នៅ​បរិវេណ​វត្ត​ចំនួន​០២ ក្នុង​សង្កាត់​ព្រែកកំពឹស​!

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​អង្គារ​ទី ២៧-០៥-២០២៥ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ជា​បន្តបន្ទាប់ ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​ក្នុង​បរិវេណ​វត្ត​ចំនួន​០២ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ គឺ​វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី ដើម្បី​ជា​ការចូលរួមចំណែក ជួយ​បង្ការ​ទប់ស្កាត់ កាត់បន្ថយ​ការឆ្លង​រីក​រាលដាល​ជំងឺ​គ្រុនឈាម​នៅក្នុង​មូលដ្ឋាន ៕​

 

Leave a Reply

Your email address will not be published. Required fields are marked *