ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥

​នា​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី ហៅ​កាត់​ថា RARA បាន​អញ្ជើញ​ចូលរួម​ពិធី​លាង​សាយភោជន៍​ពាក់កណ្តាល​ឆ្នាំ ដើម្បី​អបអរសាទរ​រាល់​សមិទ្ធផល​នានា​នៃ​រយ​:​ពេល​៦​ខែ​ដែល​ក្រុម RARA សម្រេចបាន​។

​ពិធី​លាង​សាយភោជន៍​ពាក់កណ្តាល​ឆ្នាំ បាន​ប្រព្រឹត្តទៅ ប្រកប​ទៅ​ដោយ​បរិយាកាស​ជា​ឱ​ឡា​រឹក ក្រោម​ការដឹកនាំ​ពី លោក​ឧត្តមនាវី​ត្រី ផន ឫទ្ធី​សក្តិ នាយសេនាធិការ​រង បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក និង​ជា​ប្រធាន​ក្រុម នាយទាហាន កងយោធពល​ខេមរភូមិន្ទ បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (RARA) ព្រមទាំង​មាន​វត្តមាន​ភរិយា និង​ដៃគូ​នៃ​សមាជិក​ក្រុម RARA ចូលរួម​ជា​ភ្ញៀវកិត្តិយស​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *