ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​!

​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ចំនួន ១២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស ប្រព្រឹត្ត​នៅ ផ្ទះល្វែង​មួយកន្លែង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៤២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ករណី​ខាងលើ​នេះ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឆ្មក់​បង្ក្រាប កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី លោក សេង ម៉េង​ស្រ៊ុន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជាក់ស្ដែង បាន​ជនសង្ស័យ​សរុប​ចំនួន ១២​នាក់ ក្នុងនោះ​មាន ជនជាតិ​ចិន​ចំនួន ០៦​នាក់​, ជនជាតិខ្មែរ ចំនួន ០៥​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ចំនួន ០១​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន​រួមមាន កុំព្យូទ័រ លិង្គ និង​យោនី​សិប្ប​និមិត្ត ឧបករណ៍​សិច ស្រោមអនាម័យ របាំងមុខ​ទុក​ថត​រឿង​សិច រួម​នឹង​សម្ភារៈ​ជាច្រើន​ទៀត​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *