កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ល្បាត ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​កំសាន្ត នៅតាម​ដងផ្លូវ​ថ្មើរជើង (Walk Street)

(​ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ល្បាត ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​កំសាន្ត នៅតាម​ដងផ្លូវ​ថ្មើរជើង (Walk Street) នៅ​ថ្ងៃ​ទី​២៨-២៩ ខែមិថុនា ឆ្នាំ​២០២៥​។​

​សូមបញ្ជាក់​ថា ផ្លូវ​ថ្មើរជើង ត្រូវបាន​គ្រោង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល និង​លោកជំទាវ​បណ្ឌិត តែ​ត្រូវបាន​លើក​ពេល​វិញ ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរការសាក​ល្ប​ង អស់​រយៈពេល​ជាង​៥​ខែ​កន្លងមក ដោយ​ដំណើរការ ២​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ។​

​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តែង​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ទៅលើ​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បរិស្ថាន នៅតាម​បណ្តោយ​ផ្លូវ​ថ្មើរជើង រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ការរៀបចំ​ជា​ស្តង់​លក់​ដូរ​ម្ហូបអាហារ នំចំណី ក៏​ដូច​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តែង​បាន​ណែនាំ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ កម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ធានា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ និង​មាន​អនាម័យ​ស្អាត​ជានិច្ច ដែល​វា​នឹង​ទាក់ទាញ​ភ្ញៀវទេសច​ជាតិ​-​អន្តរជាតិ មក​លេង​កំសាន្ត​កាន់​ច្រើន​ដូច​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ផ្លូវ​ថ្មើរជើង​មាត់ទន្លេ មាន​មនុស្ស​មក​លេង​កាន់តែ​ច្រើនឡើងៗ ដែល​ប្រៀបបាន​នឹង​បុណ្យអុំទូក​រៀងរាល់​ចុង​សប្តាហ៍​៕

 

Leave a Reply

Your email address will not be published. Required fields are marked *