ដោយ​ទទួលបាន​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​

អន្តរជាតិ​ប៉ោយប៉ែត​÷​នា​ព្រឹក​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ ឯកឧត្តម សន្តិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ រដ្ឋលេខាធិការ នៃ​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​លំហូរ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ន​ខ្មែរ​ដែល​ចេញ​ចូល​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​ប្រកប​របរ​រក​សុ​ី​នៅ​ផ្សារ​រុង ក្លឿរ​ប្រទេស​ថៃ ដែល​កន្លងមក​នេះ​មានមតិ​សា​ធារ​ណះ​មួយចំនួន​តូច​បាន​លើ​ក​ឡើងថា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ធ្វើការ​យឺត​ធ្វើឲ្យ​ស្ទះដំណើរ​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​លក់ដូរ​នៅ​ផ្សារ​រុង ក្លឿ​រ ប្រទេស​ថៃ​ធ្វើអោយ​គាត់​ខាតបង់​ពេលវេលា​ក្នុង​ការលក់ដូរ​ទំនិញ​នៅ​ប្រទេស​ថៃ​។​

​នៅ​ព្រឹក​នេះ​ផង​ដែរ ឆ្លងកាត់​តាម​ការត្រួតពិនិត្យ​ជាក់ស្តែង​ឃើញថា​ដំណើរ​ធ្វើ​បែបបទ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ទៅ​ប្រទេស​ថៃ​នោះ​ពុំ​មាន​រាំងស្ទះ​ដូច​មតិ​លើកឡើង​នោះ​ទៀត​ទេ ។​
​តាម​ការពិនិត្យ​គឺ​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​ផ្សារ​រុង ក្លឿ​រ ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​ប្រមាណ​ពី ៧០០០ ទៅ ៨០០០ នាក់ ប៉ុន្តែ​ព្រឹក​នេះ​ចាប់ផ្តើម​ពី​ម៉ោង ៦ មន្ត្រីនគរបាល​អន្តោប្រវេសន៍​យើង​ចាប់ផ្តើម​ធ្វើ​ការផ្តល់​បែបបទ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដំណើរការ​ល្អ​មិន​មាន​ការ​រាំងស្ទះ​ទេ ។​

*​មូលហេតុ​ដែល​មិន​មាន​ការរាំងស្ទះ​គឺ​ដោយសារ​បច្ចុប្បន្ននេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​រៀបចំ​បង្កើន​បញ្ជរ ដែល​កន្លងមក​យើង​មាន​ច្រក​តែ​មួយ​សំរាប់​ប្រជាពលរដ្ឋ​ដែល​កាន់​បណ្ណ​ព្រំដែន​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ធ្វើដំណើរ​ដោយ​ថ្មើរជើង និង​មួយចំនួន​បើកបរ​រថយន្ត​ឬ​ម៉ូតូ​ដែល​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​បង្ក​លក្ខណៈ​រាំងស្ទះ និង​ម្យ៉ាងទៀត​ដោយ​ច្រក​តែ​មួយ​ផង និង​ដោយ​ប្រជាពលរដ្ឋ​សំរុក​មក​ច្រើន​ចំពេល​តែមួយ ដូចនេះ​ហេតុ​មិន​បណ្តាល​មកពី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ធ្វើការ​យឺត​ស្ពឹក​ស្រពន់​នោះទេ ប៉ុន្តែ​ឥឡូវនេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានធ្វើកា​ដោះស្រាយ​បាន​ល្អ​ដោយ​បំបែក​បញ្ជរ​បន្ថែម​សំរាប់​អ្នក​ដែលមាន​មធ្យោបាយ​មក​ជា​មួយ​ទៅ​ច្រក​ផ្សេង​ដាច់ដោយឡែក​ពី​អ្នក​ថ្មើរជើង ដូចនេះ​មិន​មាន​ការកកស្ទះ​ទៀត​ទេ​ចាប់ពី​ម៉ោង ៦ ដល់​ម៉ោង ៧ និង​៣០ នាទី​ព្រឹក​នេះ​ដោយ​មាន​អ្នកដំណើរ​ប្រហែល​ជាង​១០០០​នាក់ ។​

បន្ទាប់ពី​នោះ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មក​បន្តបន្ទាប់​មិន​មាន​ការកកស្ទះ​ទៀត​ទេ ដោយ​ពួកគាត់​មក​ម្តង​៣០ ទៅ ៤០ នាក់ គិត​មក​ដល់​ត្រឹម​ម៉ោង ១១ ព្រឹក​មាន​អ្នកដំណើរ​កាន់ Border pass មាន​ប្រហែល​ជាង ៥០០០ នាក់​ហើយ​។​
*​ចំណុច​ប្រឈម​លើក​មុន​ពិនិត្យ​ឃើញ​មាន​បញ្ហា​ដោយសារ​ការបោះពុម្ភ​សៀវភៅ​បណ្ណ​ព្រំដែន​មិន​ច្បាស់ QR Code ដែល​ធ្វើការ​ស្កេន​ចូល​ក្នុង​ប្រព័ន្ធ​មាន​ការលំបាក និង​នាំ​ឲ្យ​ខាតបង់​ពេលវេលា​ច្រើន​។ ដោយឡែក បច្ចុប្បន្ន​គុណភាព​នៃ QR CODE ពុំមែន​ជា​បញ្ហា​ទៀត​ទេ ដោយ​ដំណើរការបាន​លឿន​ជាង​មុន​។​

​ក្នុង​ឳ​កាស​នេះដែរ ឯកឧត្តម សន្តិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ រដ្ឋលេខាធិការ បាន​ផ្តាំផ្ញើ​និង​សំណូមពរ​ឲ្យ​ប្រធាន​អង្គភាព ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​មាន​ការ​ទទួលខុសត្រូវ​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ឲ្យបាន​ល្អ​ប្រសើ​រ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកដំណើរ​បរទេស​ទាំង​អស់​ដែល​ចេញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​នេះ ឯកឧត្តម​ក៏​បាន​ពន្យល់​បន្ថែម​ជូន​បងប្អូន​ឲ្យ​យល់​អំពី​គោលនយោបាយ​បញ្ច​កោណ​លើក​ទី​១ ទាក់ទង​នឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ និង​មន្ត្រី​ច្រកទ្វារ អប់រំ​ឲ្យ​យល់​ពី​នយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដើម្បី​បង្កើត​ចំណូល​ជាតិ​ដែល​ទាក់ទង​ជាមួយ​ការងារ​សម្រួល​បែបបទ អាកប្បកិរិយា​ល្អ​ចំពោះ​ភ្ញៀវ​ដើម្បី​រួមចំណែក​អនុវត្ត​នយោបាយ​ទេសចរណ៍​ជាតិ អប់រំ​ពី​ការអនុវត្ត​វិន័យ សាមគ្គីភាព​ផ្ទៃក្នុង និង​ការខិតខំ​យកចិត្តទុកដាក់​ធ្វើ​ការងារ សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ។​

Leave a Reply

Your email address will not be published. Required fields are marked *