​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពង្រឹង​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​!

នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពង្រឹង​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង ទទួល​ការងារ នគរបាល​យុត្តិធម៌ ប្រធាន អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នាយ​ការិយាល័យ​ដែល​ពាក់ព័ន្ធ ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌ លោក​មេបញ្ជាការ និង​លោក​មេបញ្ជាការរង មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ៕

Leave a Reply

Your email address will not be published. Required fields are marked *