​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​ដល់ លោក​អនុសេនីយ៍ត្រី បូរ វិចិត្រ សមាជិក វរ​សេនា​តូច អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន កំពុង​សម្រាប់​ថែទាំ​សុខភាព​នៅ​មន្ទី​ពេទ្យ អ​ឃី​ត​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ ក្រុមការងារ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក ទឹក​សុទ្ធ ០៤​កេស​, សម្ភារ​ចាំបាច់​សម្រាប់​ទារក ០១​ឈុត រួម​នឹង​ថវិកា​មួយចំនួន ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *