ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី

​ភ្នំពេញ​ ៖ ថ្ងៃ​អង្គារ ទី​២៩ កក្កដា ២០២៥ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ កងពលធំ​អន្តរាគមន៍​លេខ​៣ ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧​ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ នៅ​សមរភូមិ​មុខ ទិស​ទី​១ ខេត្ត​ព្រះវិហារ ដែល​ការបាត់បង់​នេះ គឺជា​ការបាត់បង់ ប្តី​ដ៏​ល្អ ឪពុក​ដ៏​មាន​ព្រហ្ម​វិហារធម៌ បង្គោលគ្រួសារ​ដ៏​សំខាន់ និង​ជា​សសរទ្រូង​ដ៏​រឹងមាំ​មួយ​របស់​ជាតិ​។​

​សូម​ដួង​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព រក្សារ​ទុក​នូវ​កេរ្ត៍​ឈ្មោះ​ជា​វីរបុរស​ជាតិ​ក្នុង​បេះដូង​ខ្មែរ ជា​និរន្តរ៍​តទៅ​។​

Leave a Reply

Your email address will not be published. Required fields are marked *