លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​

(​ខេត្តសៀមរាប​) ៖ ​នៅ​ថ្ងៃ​អង្គារ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​និង​ថ្ងៃទី​២៩ ខែ​កក្ត​ដា ឆ្នាំ​២០២៥​នេះ​លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង ចូលរួម​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណ និង​សុវត្ថិភាព​ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ជនភៀសសឹក ពី​តំបន់​ភូមិសាស្ត្រ​ខេត្ត​ជាប់​ព្រំដែន មក​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ក្នុង​ជំរំ​សុវត្ថិភាព ដែល​មាន​ចំនួន​៣​ទីតាំង​ក្នុង​ខេត្តសៀមរាប​រួមមាន​ដូចជា​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ខ្នារ​តេជោ ក្នុងភូមិ​ខ្នារ ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចំនួន​១០០០ គ្រួសារ ស្មើនឹង​៣.៨៦៨​នាក់ មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ចារ​ឈូក ក្នុងភូមិ​ជូន​ស្វា ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ មាន​ចំនួន​៤០០​គ្រួសារ ស្មើនឹង​១២៨៩​នាក់ និង​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ជ្រោយ​នាង​ងួន ក្នុង​ភូមិ​ជ្រោយ​នាង​ងួន ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ចំនួន​១០០០​គ្រួសារ ស្មើនឹង​៣១៧៨​នាក់​។

​ក្នុងនោះ​លោក​ជំទាវ​បាន​ឧបត្ថម្ភ​ជា​ស្បៀង​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ស្បៀង​មួយ​កញ្ចប់​ធំ និង​ថវិកា​មួយចំនួន ជូន​ដល់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ថែ​ល​ជ​ស​ជនភៀសសឹក​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *