​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​

(​ភ្នំពេញ​)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រុមគ្រួសារ បាន​លិខិត​ថ្លែងអំណរគុណ សូម​គោរព​ជូន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ ចំពោះ​មរណភាព​របស់​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី ដែល​ត្រូវជា​ម្តាយក្មេក​។​

​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​បានសរសេរថា «​ខ្ញុំបាទ ព្រមទាំង​ក្រុមគ្រួសារ សូម​គោរព​សម្តែង​នូវ​កតញ្ញូតាធម៌ និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ ដែល​បាន​ផ្ញើ​សារលិខិត​ចូមរួម​រំលែក​ទុក្ខដ​ល់​ក្រុមគ្រួសារ​យើងខ្ញុំ ចំពោះ​មរណភាព​របស់ ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី ដែល​ត្រូវជា​ម្តាយក្មេក ម្តាយបង្កើត និង​ជីដូន ជាទី​គោរព​ស្រឡាញ់​បំផុត​របស់​ក្រុមគ្រួសារ​យើងខ្ញុំ​។​

​សារ​រំលែក​ទុក្ខ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេជោ ជា​សក្ខីភាព​បញ្ជាក់​នូវ​ទឹកចិត្ត​ស្រឡាញ់ រាប់អាន​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ខ្ញុំបាទ ព្រមទាំង​ក្រុមគ្រួសារ ដែល​ធ្វើឱ្យ​យើងខ្ញុំ​ទាំងអស់គ្នា​មិនអាច​បំភ្លេច​បាន នូវ​សមានចិត្ត​ដ៏​ប្រពៃ​ខ្ពង់ខ្ពស់​ថ្លៃថ្លា​របស់​សម្តេច​បាន​ឡើយ​។​

​យើងខ្ញុំ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី សូម​ប្រសិទ្ធិ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន ​សម្តេច ព្រមទាំង​ក្រុមគ្រួសារ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ និង​ជួបប្រទះ​តែ​នឹង​ពុទ្ធព​រទាំ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម សម្តេច​វិបុល​សេនា​ភក្តី មេត្តា​ទទួល​នូវ​គារវកិច្ច ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​យើងខ្ញុំ​»៕

Leave a Reply

Your email address will not be published. Required fields are marked *