ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​, នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស់​៥ និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​ឱកាស​ដ៏​មង្គល​សួស្ដី​ប្រពៃ​ថ្លៃថ្លា ចម្រើន​ជន្មាយុ​គម្រប់​៧៣​ឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៥​។​

​យើងខ្ញុំ​សូម​អនុញ្ញាត​ចូលរួម​សម្តែង នូវ​សេចក្តី​អំណរ​សាទរ​ឥតឧបមា ជូន​នូវ​សព្ទ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រកបដោយ​មនោសញ្ចេតនា គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​កតញ្ញូ​កតវេទី​តា​ធម៌​យ៉ាង​ស្មោះស្ម័គ្រ​បំផុត ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធន៍ ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​អនុញ្ញាត​ចូលរួម​សម្តែង​នូវ​សេចក្តី​អំណរ​សាទរ​ឥតឧបមា ជូន​នូវ​សព្ទ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សូម​សម្ដែង​នូវ​ការគោរព​ដឹងគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធន៍​ប្រកប​ដោយ​គំរូ​វីរភាព​ដ៏​អស្ចារ្យ ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា នា​ពេលកន្លងមក រហូតដល់​ពេល​បច្ចុប្បន្ន ដោយ​បាន​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត និង​សង្គ្រាម​ឈ្លានពាន ធ្វើ​ឱ្យ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ​។ យើងខ្ញុំ​ទាំងអស់គ្នា នឹង​ប្តេជ្ញា​បន្ត​ថែរក្សា​មរតក​សន្តិភាព ភារកិច្ច​ជា​អមតៈ និង​សមិទ្ធផល​គ្រប់យ៉ាង​ដែល សម្តេច​តេជោ សម្រេច​បាន​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រោស​ប្រទាន​ពរ​ជ័យ​ជូន សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា​-​បុត្រី ចៅប្រុស​-​ចៅស្រី​ជា​ទីស្រឡាញ់ សូម​បាន​សម​ប្រកបដោយ​ពុទ្ធពរ និង​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *