មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម អញ្ជើញប្រគេនទៀនព្រះវស្សាចំនួន ១៤វត្ត នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ឯកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកកក់ ស្រុងស្ទឹងត្រង់ អមដំណើរដោយ ក្រុមការងារ មន្ត្រីក្រោមឪវាទ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន១៤វត្ត ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។

ពិធីនេះត្រូវបានរៀបចំឡើងនៅ វត្តគិរីវនារាម (ហៅវត្តស្ទឹងត្រង់) ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ។

សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល ៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយលើក លែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុក ម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល ៧ថ្ងៃ ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម ក៏បានប្រគេនទេយ្យវត្ថុ ព្រះសង្ឃ ចំនួន ១៤វត្ត ក្នុង១វត្តទទួលបាន៖ ទៀនព្រះវស្សា ១គូរ, ទេយ្យវត្ថុ ចំនួន១ , ទឹកសុទ្ធ ២កេស, ទឹកសុទ្ធ ២កេស ,ទឹកក្រូច ២កេស, ទឹកត្រី ២យួរ,ទឹកស៊ីអ៊ីវ ២យួរ, អង្ករ ១០០ គីឡូក្រាម ,ត្រីខ ២កេស,មី ២កេស, និងបច្ច័យ ក្នុងមួយវត្តទទួលបាន ៤០ម៉ឺន រៀល និងជូនយាយជី តាជី ដែលចូលរួម សរុបថវិកា ១លាន ៥សែនរៀលផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *