(កំពង់ចាម): ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញកាត់វិញ្ញាសារប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម ឆ្នាំ២០២៥ ស្ថិតនៅមណ្ឌលប្រលង វិទ្យាល័យដីដុះ ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យបេក្ខជនត្រូវប្រកាន់យកគោលការណ៍ «ចេះ គឺ ជាប់»។ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរ ដល់បេក្ខជនទាំងអស់ ឲ្យទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារខេត្តកំពង់ចាម។
បើតាម របាយការណ៏របស់គណៈកម្មការប្រលងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ បានឲ្យដឹងថា ការប្រលងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារខេត្តកំពង់ចាម មាន១មណ្ឌលប្រឡងគឺ មណ្ឌលប្រឡងវិទ្យាល័យដីដុះដោយបែងចែកជា១១បន្ទប់ និងមានបេក្ខជនសរុបចំនួន ២៧៥នាក់៕