(កំពង់ចាម): នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព យោធិនចូលនិវត្តន៍ ឈ្មោះ នឿន សុផាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិអូរកំបោរ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្ត សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារនៃសព ដោយបានចូលរួមជាបច្ច័យ, គ្រឿងឧបភោគ-បរិភោគមួយចំនួន និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ លោក នឿន សុផាន បានទៅកាន់សុខគតិភព កុំបីភ្លៀងឃ្លាតឡើយ។