​រថយន្ត និង​ម៉ូតូ ១៧​គ្រឿង កែច្នៃ​បំពង់​ស៊ី​ម៊ាំង បង្ក​សម្លេង​រំខាន​ដល់​ពលរដ្ឋ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ទៅ​អប់រំ​!

វេលា​ម៉ោង​១៨:០០​នាទី ដល់ ម៉ោង​២២:៤០​នាទី ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ដូនពេញ បាន​ធ្វើ​ការឃាត់ ម៉ូតូ ចំនួន ១៤​គ្រឿង និង​រថយន្ត ចំនួន ០៣​គ្រឿង នៅ​ចំណុច ភូមិ​០១ (​ប្លុក​បឹងកក់​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បាន​កែច្នៃ​បំពង់​ស៊ី​ម៊ាំង​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ឲ្យមាន​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​:​។

​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ម្ចាស់​រថយន្ត និង​ម៉ូតូ ទៅ​អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការកែច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​-​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​បង្ក​ការរំខាន​ដល់​សាធារណ​:​ជន​តទៅទៀត ព្រមទាំង​បាន​ដកហូត​រថយន្ត និង​ម៉ូតូ រក្សាទុក​ជា​បណ្តោះអាសន្ន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រយៈពេល​១​ខែ ទេីប​ប្រគល់អោយ​ត្រលប់ទៅវិញ​៕​

 

 

Leave a Reply

Your email address will not be published. Required fields are marked *